ស្វាយរៀង៖ ថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី ៧ នៅសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវអញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
សូមជម្រាបថាៈ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ខេត្តស្វាយរៀងមានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់៕