Breaking News

រដ្ឋបាលខេត្តកណ្ដាល នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាចំនួន៣២វត្ត នៃគណៈធម្មយុត្តិកនិកាយ ទូទាំងខេត្តកណ្ដាល

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរស្រុកអង្គស្នួល នាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន៣២វត្ត នៃគណៈធម្មយុត្តិកនិកាយ ទូទាំងខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

មានប្រសាសន៍ ទៅកាន់ពុទ្ធបរិស័ទ ព្រះសង្ឃ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ 

ឯកឧត្តម អភិបាលខេត្ត បន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕ដោយ៖ សិរី នាគ

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *