Breaking News

លោកស្រី ពេជ ចន្ទមុន្នី៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរផលប្រយោជន៍ប្រជាជនជានិច្ច។

លោកស្រីបានថ្លែងបែបនេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលលោកតាលោកយាយចំនួន៨១នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ដោយមានផ្តល់អំណោយជាសំលៀកបំពាក់ សារ៉ុង គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់លោកតាលោកយាយប្រើប្រាស់ទៅតាមតម្រូវការនានា។

ក្នុងឱកាសជួបសំណេះសំណាលលើកទី៤ នៅអង្គការមូលនិធិកុមារកម្ពុជានោះដែរ លោកស្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជានិច្ច ទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ។

លោកស្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែមានការគិតគូរខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការសាងសង់ផ្លូវឲ្យកាន់តែប្រសើរជាងមុខ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។ លោកស្រីមានប្រសាសន៍ទៀតថា ពីមួយអាណត្តិទៅមួយអាណត្តិរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់សុខុមាលភាពមនុស្សចាស់ជានិច្ច តាមរយៈកម្មវិធីរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងកម្មវិធីមនុស្សធម៌របស់សប្បុរសជនជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈអង្គការមូលនិធិកុមារកម្ពុជា (CCF) ពិតជាបានរួចំណែកដ៏ច្រើនជួយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារកម្ពុជាច្រើននាក់ ដែលត្រូវបានបោះបង់ ឬគ្មានទីរំពឹង។

លោកស្រី ក៍បានសំណូមពរដល់លោកតាលោកយាយ ត្រូវថែទាំសុខភាពឲ្យបានល្អបំផុត ដើម្បីបន្តឃើញនូវការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *