ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ។ នេះបើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ។