ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឃន ជឺ និងក្រុមគ្រួសារ ចូលរួមអបអរសាទរដោយស្មោះ ជូនចំពោះឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសក្នុងឱកាសដែល ឯកឧត្តម ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងសារលិខិតអបអរសាទររបស់ឯកឧត្តមបណ្ឌិត ឃន ជឺ សូមគោរពជូនពរ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តការបំពេញបេសកកម្មក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយ តាមបីបាច់ថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និងបកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមគោរពជូនពរដោយសេចក្ដីគោរពដ៏ជ្រាលជ្រៅបំផុតពី ខ្ញុំបាទ ឃន ជឺ និងភរិយា ព្រមទាំងក្រុមគ្រួសារ៕SRN