Breaking News

លោក នេត្រ ភក្ត្រា នាពេល​ចុងសប្ដាហ៍​នឹងឆ្លៀតបង្រៀន មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយ​គុណ​ភាព​

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី​ ឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសថា លោកនឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា​ ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

គួរជម្រាបថា លោក នេត្រ ភក្ត្រា មុននឹងមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺជាអ្នកសារព័ត៌មានកម្ពុជា ១រូប ពោលពេញដោយសក្តានុពល និងធ្លាប់បម្រើការងារលើវិស័យព័ត៌មាននៅតាមស្ថាប័នជាច្រើន ព្រមទាំងលោកបានវិវត្តន៍ខ្លួនទៅជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងបានទទួលតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន​ រហូតទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *