Breaking News

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងឧកញ៉ា លី សាយឃាង ឲ្យនៅក្រៅឃុំ

ភ្នំពេញ ៖ ទីបំផុត នៅវេលាម៉ោងប្រមាណជិត៨យប់ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងឧកញ៉ា លី សាយឃាង ឲ្យនៅក្រៅឃុំ តែតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីមានដីកានាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ឧកញ៉ា លី សាយឃាង បានចូលខ្លួឲ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការចាប់ខ្លួន ហើយបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ តែដឹងអី! នៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងឲ្យនៅក្រៅឃុំ៕SRN 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *