Breaking News

ជើងខ្លាំងប្រើហិង្សាលើក្មេងស្រី ឃាត់បានវាស់កម្ពស់ហើយ បុរសខ្លាំងទះកំភ្លៀងមនុស្សស្រីគ្រាន់រឿងជិះម៉ូតូសាចទឹកដាក់

ភ្នំពេញ ៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ឈានដល់សមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ថ្ងៃនេះបានសម្រេចហើយ ។ នេះបើតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

បច្ចុប្បន្នជនទំនើងខាងលើកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ។

សូមបញ្ជាក់ថា៖ ជើងខ្លាំងប្រើហិង្សាលើអ្នកដទៃ ត្រឹមរឿងបើកបរម៉ូតូ សាចទឹកប៉ះបន្តិចសោះ ត្រូវបានសមត្ថកិច្ចប្រមាញ់យកមកវាស់កំពស់ បន្ទាប់ពីគេចខ្លួនបាន ២ថ្ងៃ។

សូមបញ្ជាក់ថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការបង្ហោះព្រោងព្រាត ពីសកម្មភាពបុរសម្នាក់ ដែលបានប្រើអំពើហិង្សា ទៅលើអ្នកដំណើរ គ្រាន់តែរឿងបន្តិចបន្តួចសោះ គ្មានកត្តាយោគយល់ ទោះជាជនរងគ្រោះ សុំទោសយ៉ាងណាក៏ដោយ ក៏បុរសជើងខ្លាំងរូបនោះ នៅតែប្រើអំពើហិង្សា ផ្អើលដល់អ្នកធ្វើដំណើរកាលពី២ថ្ងៃមុន។

សកម្មភាពទាំងនេះ កើតមាននៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា (Eli Mean) បានបង្ហោះយ៉ាងដូច្នេះថា : ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះបងស្រីនឹងប្អូនប្រុសក៏បានសុំទោសហើយនិយាយស្រួលជាមួយដែលតែពូនឹងដឹងមិចទេនិយាយមិនចេះស្តាប់ហើយចង់តែលើកដៃវៃនឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអីមិនចេះអធ្យាស្រ័យឲ្យគ្នា។

ពាក់ព័ន្ធក្នុងករណីនេះ លោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ក៏បានស៊ែរផងដែរ។

ដោយឡែកលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្លាប់បានបង្ហោះលើ facebook របស់ខ្លួនយ៉ាងដូច្នេះថា ករណីខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនិតិវិធី ៕SRN

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *