ភ្នំពេញ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរ គុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសអស់រយៈ ពេលជិត ៤០ ឆ្នាំកន្លងមកដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ។
ការថ្លែងនេះរបស់នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណា លជាមួយកម្មករ និយោជិត តាមរោង ចក្រសហគ្រាស ប្រមាណជិត២ម៉ឺននាក់នៅតំបន់ព្រៃ ស្ពឺខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
លោកកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងថា សមិទ្ធផលពិសេសបងប្អូនកម្មករទាំង ១៨.០០០ នា ក់ដែលអង្គុយនៅទីនេះដែលទទួលបាននូវប្រាក់បៀវត្សរ៍និងសុវត្ថិភាពការងារគឺបានមកដោយការខិតខំប្រឹ ងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីជំហរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គឺការពារឲ្យបានដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព នយោបាយ ទោះ ១០០ ឆ្នាំទៅមុខទៀត ក៏នៅតែការពារសន្តិភាពឲ្យបានជានិច្ច។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលមាននៅ ពេលបច្ចុប្បន្ននេះ គឺជាស្នាដៃដ៏ធំធេងបំផុត របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ លោកបានប្ដេជ្ញាថា រាជរដ្ឋាភិបាល អាណត្តិថ្មី នឹងបន្តរក្សាសមិទ្ធផល ដែលទទួលបាននេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។
«អ្វីដែលខ្ញុំបានចាប់ផ្ដើមហើយ រាជរដ្ឋាភិបាល អាណត្តិថ្មី នឹងរួមគ្នាបន្តថែរក្សាសមិទ្ធផល ដែលរាជរដ្ឋាភិបាល បានដឹកនាំជិត ៤០ ឆ្នាំនេះ បានបន្សល់ទុក និងបន្តដឹកនាំបន្តទៀត»។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕