ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់នៅលេីបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេច យ៉ាងដូច្នេះថា៖ ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់
មន្ត្រីបន្តវេនតាមស្ថាបន័ សូមមានការប្រុងប្រយ័ត្នលើភាពអគុណ ធម៍ សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ ខែសីហា ២០២៣ពេលជួបជុំមុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយះពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ៕