Breaking News

ជនរងគ្រោះជាច្រើននាក់ ចាញ់ល្បិចកលបោកប្រាស់ របស់បុគ្គល ឈ្មោះ តាត យ៉ាសិទ្ធវង្សា ដើរបោកលុយ គេរាប់ពាន់ដុល្លារ ដោយអួតខ្លួនជាមន្ត្រីក្រសួងការពារជាតិ

ភ្នំពេញ ៖ បុរសឈ្មោះតាត យ៉ាសិទ្ធវង្សា(ហៅវិរះ) បានដើរអួតអាងថាខ្លួនជាមន្ត្រីស័ក្ក៤កន្លះ នៅក្រសួងការ ពារជាតិ ស្ថិតក្នុងក្របខណ្ឌគ្រប់គ្រងរបស់អគ្គសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានប្រើល្បិចកលបោក ប្រាស់ លុយពីជនរងគ្រោះម្នាក់ៗអស់លុយ រាប់ពាន់ដុល្លារ។

បុគ្គល ឈ្មោះ តាត យ៉ាសិទ្ធវង្សា(ហៅវិរះ) ភេទប្រុស អាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ 030765059 រស់នៅភូមិវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមជនរងគ្រោះ ឈ្មោះគីង ភារុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង និងជនរងគ្រោះម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ដែលជាកម្មការិនី ធ្វើការនៅរោងចក្រម្តុំទួលសង្កែ បានរៀបរាប់ប្រាប់ស្រដៀងគ្នាថា៖ ពួកគាត់ស្គាល់ជនសង្ស័យឈ្មោះ តាត យ៉ាសិទ្ធិវង្សា រយៈពេល ៣ខែ កំឡុងពេលបំពេញការងារនៅរាជធានីភ្នំពេញ។ ក្នុងរយៈពេលស្គាល់គ្នានេះជនឈ្មោះតាត យ៉ាសិទ្ធវង្សា (ហៅវិរះ)បានអួតប្រាប់ថា៖ ដោយខ្លួនជាមនុស្សស្លូតបូត ទៀងត្រង់ និងតស៊ូធ្វើការជាច្រើនឆ្នាំ ក៏ទទួលបានក្តីស្រឡាញ់ពីមេពាក់ផ្កាយពីរម្នាក់ ក្នុងក្រសួងការពារជាតិ ដែលជនសង្ស័យបញ្ជាក់ថា ឈ្មោះ‍‍«មេអូន‍‍‍‍» ក្នុងនោះ “មេអូន” បានចែកដីឲ្យខ្លួនទំហំក្បាលដី៧០ម៉ែត្រនិងទទឹង៧០ម៉ែត្រ គឺជាដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិថ្មី ឃុំតាកែនកោះស្លា ស្រុកពេជ្រនិល ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះខាងលើបន្តទៀតថា ក្នុងស្ថានភាពបែបនោះជនសង្ស័យ បានសុំខ្ចីលុយខ្លួន១៣៥០ដុល្លារ ដើម្បីរត់ ការធ្វើប្លង់ដី ដោយសន្យាថា ពេលបានប្លង់ហើយនិង កាត់ដីលក់យកលុយចែកគ្នា។

ជនរូបនេះ ក៏នៅតែបន្ត ល្បិចកល ដ៏ស្មោគគ្រោក ដោយកុហកថា ម្ដាយគាត់ មានជំងឺជាទម្ងន់ខូចគ្រលៀនម្ខាង ត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចារី នឹងត្រូវបន្តយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយគ្មានលុយធ្វើជាលុយសោហ៊ុយ សម្រាប់ទៅមើលថែអ្នកជំងឺ បានខ្ចីលុយ ជនរងគ្រោះឈ្មោះ គីង ភារុន និង នារីរោង ចក្រជាបន្តបន្ទាប់ សរុបរាប់ពាន់ដុល្លារ ដោយសំអាងថាប្លង់ដីជិតធ្លាក់ហើយ ក្នុងនោះមានគេរង់ចាំទិញក្នុងតម្លៃ៧០០០០ដុល្លា សន្យាថានឹងសងវិញទាំងអស់។

ដោយមានការសង្ស័យនៅថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣ លោកគីង ភារុន និងនារីរោងចក្រ គឺជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាទៅផ្ទះម្តាយជនឈ្មោះវីរះនោះ ដែលមានអាសយដ្ឋាននៅក្រុមទី៤ភូមិទួលសង្កែសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ស្រាប់តែបានឃើញ ម្តាយជននេះនៅផ្ទះពិតប្រាកដមែន ហើយគាត់បានប្រាប់ថាមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរ រហូតដល់យកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមអីនោះទេ អស់ច្រើនវិលមុខបន្តិចបន្តួចព្យាលបាលនៅឃ្លីនិកនៅជិតផ្ទះតែប៉ុណ្ណោះ។ ស្តាប់ហើយជនរងគ្រោះទាំង២នាក់ហួស ចិត្តសម្រាប់ជនតាត យ៉ាសិទ្ធវង្សា(ហៅវិរះ)ហ៊ានប្រមាថជីវិតម្តាយចាស់ដើម្បីបោកប្រាស់លុយយ៉ាងនេះសោះ។

ដោយឡែក ប្រភពពីក្រសួងការពារជាតិ អគ្គសម្ភារៈបច្ចេកទេសបានបញ្ជាក់ប្រាប់តាមតេឡេក្រាមថា ពាក់ ព័ន្ធនឹងឈ្មោះជនសង្ស័យដែលផ្ញើមកនេះ នៅក្នុងអគ្គបច្ចេកទេសក្រសួងការពារជាតិ និងឃ្លាំងសព្វាវុធរបស់អគ្គបច្ចេកទេសក្រសួងការពារជាតិ ស្រាវជ្រាវឈ្មោះនិងរូបថតមិនមានទិន្នន័យបុគ្គលនេះទេ បានន័យថា ជននោះគឺក្លែងបន្លំ។

ម៉្យាងវិញទៀត បុគ្គល ឈ្មោះ តាត យ៉ាសិទ្ធវង្សា បានគ្រងសម្លៀកបំពាក់ ជាមន្រ្តីយោធា ដែលជាការពិត តាមការបញ្ជាក់ពីក្រសួងការពារជាតិ អគ្គសម្ភារៈបច្ចេកទេស ពាក់ព័ន្ធនឹងឈ្មោះជនសង្ស័យនេះ នៅក្នុងអគ្គបច្ចេក ទេសក្រសួងការពារជាតិ និងឃ្លាំងសព្វាវុធរបស់អគ្គបច្ចេកទេសក្រសួងការពារជាតិ ស្រាវជ្រាវហើយមិនមានទិន្នន័យបុគ្គលនេះទេ គឺក្លែងបន្លំ។

ជនរងគ្រោះ ក៏សូមសំណូម ពរដល់សមត្ថកិច្ចពាក់ព័ន្ធទាំង អស់មេត្តា ស្រាវជ្រាវ ចាប់បុគ្គលរូបនេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំអោយ មានជនរងគ្រោះ បន្តបន្ថែមទៀត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *