Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹតភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី​ បន្ទាប់ពីទទួលសំណើក្រសួងចំនួន៣

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹតភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី។

ការចេញបទបញ្ជាភ្លាមៗ ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទទួលបាននូវសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣។

តាមរយៈសារសំឡេងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា ​ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី សម្ដេចសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ។

«ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ វិធីប្រឡង នៅក្នុងឆ្នាំ២០២៣នេះ។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះខមផូនិនសំខាន់ គឺការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អ៊ីចឹងដើម្បីឲ្យចេញដេប៉ាសុក្រឹតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តី ចាប់ពីពេលនេះទៅរហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ខាងមុខរួច»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *