Breaking News

ស្នងការនគរបាលខេត្ដកណ្ដាល ចេញមកច្រានចោល និងបដិសេធ ក្រោយបុគ្គលមិនស្គាល់អត្ដសញ្ញាណ យករូបថត និងឈ្មោះលោកទៅបង្កេីត Telegram

កណ្ដាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានចេញមកច្រានចោល និងបដិសេធ ក្រោយបុគ្គលមិនស្គាល់អត្ដសញ្ញាណ យករូបថត និងឈ្មោះរបសើលោកបង្កេីត Telegram ហើយទៅខ្ចីលុយអភិបាលខេត្តកណ្តាល។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា មានជនខិលខូចបានយកឈ្មោះ និងរូបថតខ្ញុំទៅបង្កើត Acc Telegram ថ្មីមួយ ដើម្បីសុំខ្ចីលុយ ពិសេស បានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ខ្ញុំសូមបដិសេធទាំងស្រុង ជំនាញកំពុងស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់»៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *