Breaking News

ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ”

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបដិសេធសំណើ​សុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលមានលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក។

យោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បាន​ជម្រាបជូនលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក “ គណបក្សអាយ៉ងខ្មែរ ” ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពី​គណបក្ស​នយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលសរសេរជាអក្សរកាត់ “អ.យ.ខ”។ ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិនបានចុះហត្ថលេខា​ទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែល​បានផ្តួចផ្តើមបង្កើតគណបក្ស នយោបាយនេះឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក បានដាក់ពាក្យសុំបង្កេីតគណបក្ស “គណបក្សអាយ៉ងខ្មែរ” ទៅក្រសួងមហាផ្ទៃ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *