ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០២៣នេះ លោកភឿន សុទ្ធា អនុប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងលោក សុ ជាតិ ប្រធានក្រុមការងារ ព្រមទាំងសហការី តំណាងឲ្យលោក សឿង សុធានី ជាប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានយកអំណោយ ពីសប្បុរសជន ជូនដល់ស្ត្រីមេម៉ាយម្នាក់មានជីវភាពខ្វះខាត ឈ្មោះ សែ អឿន អាយុ ៦៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនោះអំណោយរួមមាន៖ អង្ករ០២បេ ស្មើនឹង ៥០គីឡូ ,ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ចានហូបបាយ០៦, ចានសម្ល០២, ស្លាបព្រា១០ និងថវិកាចំនួន ៣៦០,០០០រៀល៕ដោយ៖ ឈឹម សុខន