Breaking News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់សម្តេច នៅអង្គការសហប្រជាជាតិ «គេអត់មានចាត់ទុកសម្តេច ជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ»

ញ៉ូវយ៉ក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សម្តេច នៅអង្គការសហប្រជាជាតិ មិនមានអ្នកណាចាត់ទុកសម្តេច ជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ ពោលគឺស្មើសិទ្ធិ ស្មើមុខមាត់ ជាមួយប្រទេសជាសមាជិកដទៃទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ «បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចម៉ោង៥៖០០នាទី ថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹក នៅកម្ពុជា។

សម្តេចបានថ្លែងថា «វត្តមានរបស់ខ្ញុំ នៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកខ្ញុំជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នា។

សម្តេចធិបតីបន្តថា ដំណើរចេញក្រៅប្រទេសរបស់សម្តេច មានបេសកកម្មចំនួន៣រួមមាន៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។

សម្តេចធិបតី បានថ្លែងថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស មិនមែនដើម្បីប្រយោជន៍សម្តេចទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ៕SRN

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *