Breaking News

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ទឹកហូរកាត់ផ្លូវជាតិលេខ៣

ខេត្ត​កំពង់​ស្ពឺ​៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តា ជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ ដែល មានបំណង ត្រូវធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញតាមផ្លូវជាតិលខ៣ មេត្តាប្រើប្រាស់ផ្លូវជាតិលេខ២ ជាបណ្តោះអាសន្នសិន។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន។

សូមជម្រាបជូនថា​ កាលពីព្រឹកថ្ងៃទី១៥ ខែតុលានេះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងជំនាញពាក់ព័ន្ធចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងស្ថិតនៅភូមិភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរកទីទួលមានសុវត្ថិភាព ។

សូមបញ្ជាក់ផងដែរថា សាធារណជនដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន ដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨៕SRN

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *