Breaking News

សេចក្ដីជូនដំណឹង ស្ដីពីការបើកការធ្វើចរាចរណ៍ឡើងវិញ លើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ ៤៧ និង ៤៨ ចំពោះរថយន្តធុនតូច និងលក្ខណៈគ្រួសារ

ខេត្ត​កំពង់​ស្ពឺ​៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា ដោយសារស្ថានភាពទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៣ នៅចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ចំណុចភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​ នេះបេីយោង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹងនៅយប់ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២៣នេះ។

រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ បានបញ្ជាក់ដែរថា​ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះ ចរាចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលជាម្ចាស់ រថយន្តធន់តូច និងលក្ខណៈគ្រួសារអាចធ្វើដំណើរឆ្លងកាត់ទៅបាន ដោយឡែកសម្រាប់រថយន្តដឹកជញ្ជូនធន់ធំ ឬដឹកទំនិញធន់ធំ ដែលមានបំណងធ្វើដំណើរទៅខេត្តកំពត ឬរាជធានីភ្នំពេញ ត្រង់ចំណុចខាងលើ សូមបញ្ចៀស ចរាចរណ៍តាមផ្លូវជាតិលេខ៤១ ឬផ្លូវជាតិលេខ២ វិញជាបណ្តោះអាសន្ន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕SRN

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *