Breaking News

ប្រធាន និងប្រធានជ្រើសតាំងនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) បានជួបប្រជុំពិភាក្សាគ្នាចែករំលែកបទពិសោធន៍ក្នុងកិច្ចជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ឯកឧត្តម Thomas Gobel ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានជ្រើសតាំងនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សាគ្នាត្រីភាគី ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងគោលដៅជំរុញឱ្យមានការបេជ្ញាចិត្តរួម ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

កិច្ចប្រជុំនេះ រួមមានការអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និង ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន។

កិច្ចប្រជុំនេះ បានជជែកពិភាក្សាគ្នាផ្តោតលើការងារអាទិភាពសម្រាប់ការអនុវត្តផែនការសកម្មភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្ត សម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន ក៏ដូចជាជំរុញឱ្យមានការចូលរួមបន្ថែមជារដ្ឋភាគីចំពោះប្រទេសមួយចំនួនដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។

តាងនាមសម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក្នុងនាមកម្ពុជាដែលនឹងក្លាយជាប្រធាន និងម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានប្តេជ្ញានឹងបន្តជំរុញប្រកបដោយការយកចិត្តទុកខ្ពស់ក្នុងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ក្នុងគោលដៅរួមគ្នាលប់បំបាត់ការប្រើប្រាស់គ្រាប់មីន និងគ្មានជនណាម្នាក់ត្រូវបានទុកចោលឡើយ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *