Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ជម្រុញឲ្យអ្នកគាំទ្រសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពទាំងអស់ត្រូវបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្ត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពរាជធានីភ្នំពេញ ដែលធ្លាប់បានចូលរួមសកម្មភាពក្នុងនាមជាជំនួយការរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងពេលចុះជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ នាពេលកន្លងមក។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសើរចំពោះឆន្ទៈ និងសកម្មភាពរបស់បងប្អូន សមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព រួមជាមួយ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពបម្រើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងនាមជាខ្មែរតែមួយ ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ តាមលំអានដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវខ្ពស់ចំពោះសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជាតិកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន MADAM DA cosmetic ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងសកម្មភាពការងារសង្គមនេះផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមសកម្មភាពសង្គមល្អៗបន្តទៀត ហើយរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបន្តទៀត៕ដោយ៖លោក សិរី នាគ

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *