កំពង់ឆ្នាំង៖ កាលពីថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០២៣នេះ លោក សូ រតនៈ ប្រធានយុវជនការពារសន្តិភាព រួមទាំងក្រុមការងារសាខាខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលពិការភាព និងខ្វះខាតចំនួន៣គ្រួសារ ស្ថិតនៅភូមិអលង្លែរ ឃុំអភិវឌ្ឍន៌ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋក្នុង១គ្រួសារៗទទួលបានរួមមាន៖
-អង្ករ ១បេ
-មី ១កេស
-ទឹកត្រី ១យួរ
-ទឹកសុីអុីវ ១យួរ
-ថវិការ ៤មុឺនរៀល។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោម៣គ្រួសារខាងលេី មាន១គ្រួសារជាជនពិការ គាត់ទទួលបានរទេះជនពិការ បន្ថែម១គ្រឿងផងដែរ។ ក្រោយពីបានចែកជូននូវអំណោយរួច ប្រជាពលរដ្ឋទាំង៣គ្រួសារ និងអាជ្ញាធរ សូមគោរពអរគុណ និងជូនពរដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី សូមជួបប្រទះនូវពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕ដោយ៖ ឈឹម សុខន