Breaking News

លោក ស ម៉េង អភិបាលរងស្រុកអង្គស្នួល អញ្ជើញជាអធិបតីវេទិកាសាធារណៈស្តីពីការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់គណៈបញ្ជការឯកភាពរដ្ឋបាលស្រុកអង្គស្នួល នៅឃុំបែកចាន

កណ្តាល៖ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ស ម៉េង អភិបាលរងស្រុក តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញជាអធិបតីវេទិកាសាធារណៈស្តីពីការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់គណៈបញ្ជការឯកភាពរដ្ឋបាលស្រុកអង្គស្នួល នៅឃុំបែកចាន។

គួរបញ្ជាក់ដែរក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក មន្រ្តីរាជការ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ លោក លោកស្រីនាយកសាលាគ្រប់កម្រិត គណៈកម្មការវត្ត មេភូមិ មេភូមិរង ជំនួយការភូមិ ប្រជាការពារឃុំ យុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ប្រធានគណៈគ្រប់គ្រងផ្សារ វិស័យឯកជន និងអង្គការសង្គមស៊ីវិល សរុបអ្នកចូលរួម៖ ១០៦នាក់។

សូមបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះផ្តោតលើការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” មានចំនួន ០៧ ចំណុចរួមមាន៖
១.ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ

៧.ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *