Breaking News

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលបានបន្សល់ពីសម័យសង្គ្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងរាយការណ៍អោយសមត្ថកិច្ចរួមជាមួយមន្ត្រីជំនាញចុះទៅប្រមូលយកដើម្បីធ្វើការដុតកំទេចចោល។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានប្រាប់អោយដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចដីស្រែ ស្ថិតក្នុងភូមិទួលម្ទេស និងភូមិកន្ទួត ឃុំធិបតី ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោយពីប្រទះឃើញពួកគាត់ក៏បានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ភ្លាមនោះលោកក៏បានចាត់អោយកំលាំងប៉ុស្ដិ៍នគរបាល រដ្ឋ បាល ធិបតី សហការជាមួយអង្គការកំចាត់មីន(halotrustt )ដើម្បីចុះទៅពិនិត្យនៅលើទីតាំងជាក់ស្តែង។

ក្រោយពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញក៏ប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៧គ្រាប់ដែលគ្រាប់ទាំងនោះមាន ៖
– គ្រប់មីនPMN2ចំនួន ០៦គ្រាប់
– គ្រាប់ B40ចំនួន ០១គ្រាប់ ។

ហើយភ្លាមៗនោះដែរគ្រាប់យុទ្ធភ័ណ្ឌទាំង០៧គ្រាប់ខាងលើត្រូវបានមន្ត្រីអង្គការកំចាត់មីន (halo trust )បានរៀបចំធ្វើការដុតកំទេចចោលនៅនឹងកន្លែងផងដែរ៕

Check Also

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាលន

Leave a Reply

Your email address will not be published. Required fields are marked *