បាត់ដំបង៖ បើតាមមន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានបង្ហាញរបាយ ការណ៍ឲ្យដឹងថា នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធរំលោភបំពានទន្ទ្រានដីអភិរក្សមច្ឆាជាតិបាន០៨នាក់ ក្រោយមានបទបញ្ជាពីរាជរដ្ឋាភិបាល។
ប្រភពខាងលើបន្តថា ការចុះបង្ក្រាបជំហ៊ានដំបូងនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានសហការជាមួយអាវុធហត្ថស្រុកឯកភ្នំ និងជំនាញជលផលស្រុកឯកភ្នំចុះដល់ចំណុចអូរកំបុត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យ០៨នាក់ រួមនិងវត្ថុតាងមួយចំនួន។
អ្នកទាំង៨នាក់ដែលពាក់ព័ន្ធរួមមាន៖
១ឈ្មោះមោះ ប៉ិប ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២ ឈ្មោះ ងួន គក់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ម្ចាស់ត្រាត់ទ័រ)។
៣ ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៤ ឈ្មោះ ងី ថង ភេទប្រុសអាយុ២០ ឆ្នាំមុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៥ ឈ្មោះ គង់ សុរិន្ទ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៦ ឈ្មោះ ប៉ិប ផន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៧ ឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
៨ ឈ្មោះ ហៃ ឆៃ ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងបានរួមមាន ត្រាត់ទ័រ០១គ្រឿង គោយន្ត០១គ្រឿង ការណូតស្មាច់មានម៉ាស៊ីន០២គ្រឿងម៉ាស៊ីនការណូត០១គ្រឿង។
បច្ចុប្បន្នជនជាប់ពាក់ព័ន្ធទាំងអស់កម្លាំងជំនាញកំពុងឃាត់ខ្លួនសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕SRN