Breaking News

គរបាលស្រុកកៀនស្វាយបង្គ្រាប ករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១៧នាក់

(ខេត្តកណ្តាល)៖ លោកវរសេនីយ័ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានអោយដឹងថា សមត្ថកិច្ចស្រុកធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី១៧នាក់ពាក់ព័ន្ធគ្រឿងញៀនដែលបានកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង ០៥:៣៥នាទីទាបភ្លឺ
នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យចំនួន១៧នាក់ ស្រី០១ ឃាត់ខ្លួនរួមមាន៖

១-ឈ្មោះម៉េង សាញ់ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយនិងមានដីការចាប់ខ្លួន។

២-ឈ្មោះជឹមសុឃនភេទប្រុសអាយុ ៣៧ឆ្នាំជនជាតិខ្មែរមុខរបរមក្មកររោងចក្រមានទីលំនៅភូមិសំរោងក្អែរ៣ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

៣-ឈ្មោះភុំ ភ័ក្រភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

៤-ឈ្មោះអ៊ុន ធុយ ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

៥-ឈ្មោះថនសែត ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរជាងឡានមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

៦-ឈ្មោះសេងអយភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។
៧-ឈ្មោះអ៊ុក រស្មី ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកណ្តាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

៨-ឈ្មោះសុនសេង ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

៩-ឈ្មោះស៊ិនពិរោទិ៍ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

១០-ឈ្មោះអេងរត្ន័ធីភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល។

១១-ឈ្មោះកែវ រង្សី ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរជាងផ្សារដែកមានទីលំនៅភូមិពោធិ៍មៀវឃុំគគីរធំស្រុកកៀនស្វាយខេត្ត កណ្តាល។

១២-ឈ្មោះប៉ុនស៊ីឌឿនភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពោធិ៍មៀវឃុំគគីរធំស្រុកកៀនស្វាយខេត្ត កណ្តាល។
១៣-ឈ្មោះសោម ពិសាលភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល។

១៤-ឈ្មោះសៀវប៊ុនរ៉ុង ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរធ្វើនំបុ័ងមានទីលំនៅភូមិកោះប៊ៀឃុំគគីរស្រុកកៀនស្វាយខេត្ត កណ្តាល។

១៥-ឈ្មោះយាឈុយភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិបឹងរ៉ាច់ឃុំអង្គរទ្រេតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

១៦-ឈ្មោះផាត់លីដែនភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិបង្អែកឃុំស្វាយភ្លោះស្រុកពាមជរ៍ខេត្តព្រៃវែង។

១៧-ឈ្មោះ លិន ចិន ភេទស្រីអាយុ១៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

វត្តុតាងចាប់យកបានរួមមាន៖
១.ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់មធ្យម
២.សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន
៣.ទូរស័ព្ទចំនួន០៨គ្រឿង
៤.ម៉ូតូចំនួន០៦គ្រឿង

លោកវរសេនីយ័ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយបន្តថា
នៅមុនពេលកើតហេតុខាងលើលោកវរសេនីយ៍ទោអឿន អានអធិការ រងទទួលផែនប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមចាប់មុខសញ្ញាដែលមានដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល ហើយមុខសញានេះនៅតែបន្តលួចជួញដូរថ្នាំញៀនបន្ថែមទៀតមិនរៀងចាលសោះមុខសញាឈ្មោះម៉េង សាញ់ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិជ័យឧត្តម២ឃុំសំរោងធំដោយមានការរៀបចំផែនការពួនស្ទាក់ជាមុនទើបកម្លាំងយើងអាចឃាត់បានមុខសញ្ញាដែលកំពុងដេកលក់នៅលើគ្រែមានគ្នា២នាក់(ស្រីស្នេហ៏)នៅក្នុងចំការស្វាយមួយកន្លែងកើតហេតុពេលកំពុងប្រតិបត្តិការចាប់លើមុខសញាឈ្មោះម៉េង សាញ់ ទើបស្រីស្នេហ៏ឈ្មោះលិន ចិនភេទស្រីអាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដមានឱកាសគេចខ្លួនចេញដោយឆក់យកស្បោងពណ៏ខ្មៅមួយថង់ទៅជាមួយ(តាមព័ត៏មានផ្ដល់អោយកម្លាំងជំនាញថាជាថង់ដាក់សារធាតុញៀន)ហើយឈ្មោះលិនចិនគេចខ្លួនបាត់កម្លាំងជំនាញយើងបន្តត្រួតពិនិត្យនៅទីតាំងក្បែរនោះហើយធ្វើការស្រាវជ្រាវទើបឈានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់។

ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសុំណុំរឿងបញ្ចូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ សិរី នាគ

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *