Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ដឹកនាំមិនដល់៩០ថ្ងៃផងបានប្រកាសគោលនយោបាយអាទិភាពចុងក្រោយទី៥ និងទី៦ ពាក់ព័ន្ធនឹងវិស័យកសិកម្ម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់ក្រសួងកសិកម្ម រួមទាំងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធដែលបានរួមគ្នារៀបចំចេញជាគោលនយោបាយ ដែលបាន និងដាក់ឲ្យអនុវត្តមិនដល់៩០ ថ្ងៃ ។នេះជាការថ្លែងរបស់សម្តេចអិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសល់ពីថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ថ្ងៃ ហើយគោលការណ៍នេះ គឺយើងខិតខំធ្វើឲ្យមុនដំណាច់ឆ្នាំ២០២៣ ប៉ុន្តែដោយការរួមគ្នាការគិតគូរ ធ្វើកិច្ចការនេះជាយូរមកហើយ ហើយបានចេញជារូបរាង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីធ្វើការ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានដាក់ចេញ នូវផ្ដួចផ្ដើម នូវគោលគំនិតមួយចំនួន រួមទាំងកិច្ចការងារពាក់ព័ន្ធកសិកម្ម ដែលយើងអាចរៀបចំនៅក្នុងការត្រៀមលក្ខណៈជាមូលដ្ឋាន»។

សូមជំរាបថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី ១ ជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ២០២៣ នេះតែម្តង ។ ក្នុងនោះ គោលនយោបាយអាទិភាពទី៥ ការដាក់ចេញ នូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ៕

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *