Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំដល់បេក្ខជនដែលប្រឡងចូលធ្វើមន្រ្តីកសិកម្ម ត្រូវមានឆន្ទះយកបេះដូងមកបំរើពលរដ្ឋលើវិស័យកសិកម្ម

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អ្នកដាក់ពាក្យស្នើស៉ំប្រឡងចូលជាមន្រ្តីកសិកម្មមានរហូតដល់១ម៉ឺននាក់ហើយ ខណៈដែលរាជរដ្ឋាភិបាលជ្រើសរើសតែ២៥០នាក់ ប៉ុណ្ណោះ តែសូមអ្នកចូលប្រឡងត្រូវមានឆន្ទះបេះដូងបំរើពលរដ្ឋ»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការប្រឡងត្រូវតែច្បាស់លាស់ តម្លាភាព ពេលជាប់ហើយត្រូវបំពេញការងារនៅមូលដ្ឋាន មិនមែនបានជាប់ហើយប្តូក្របខ័ណ្ឌមិនបំរើពលរដ្ឋនៅមូលដ្ឋាននោះទេ »។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការជ្រើសរើសត្រូវមានឆន្ទះបំរើពលរដ្ឋលើវិស័យកសិកម្ម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្រ្តីកសិកម្មគឺជាភ្នាក់ងារដ៏មានប្រសិទ្ធនៅមូលដ្ឋាន ដឹងសុខទុក្ខតម្រូវការរបស់ប្រជាកសិករផ្តល់ព័ត៌មានមកក្រសួងកសិកម្មច្បាស់លាស់»។
សម្តេចផ្តាំដល់អ្នកជាប់ប្រឡងចូលមន្រ្តីកសិកម្ម ត្រូវយកបេះដូងមកធ្វើការងារ បំរើពលរដ្ឋ»។

សូមជំរាបថា រាជរដ្ឋាភិបាលបានផ្តល់ការឯកភាពដល់ការជ្រើសរើសមន្ត្រីកសិកម្ម ចំនួន ១៦០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ។ ក្នុងនោះ ២៥០នាក់ ក្នុងឆ្នាំ២០២៣, ៨០០នាក់ ក្នុងឆ្នាំ២០២៤ និង៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីបែងចែកទៅតាមឃុំ-សង្កាត់នៅ ទូទាំងប្រទេស»។ មន្ត្រីកសិកម្មឃុំនឹងត្រូវឆ្លងកាត់វគ្គកម្មសិក្សារយៈពេលមួយឆ្នាំ មុននឹងក្លាយជាមន្ត្រីរាជការពេញសិទ្ធិ ដោយ ទទួលបានប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ តាមរបបគ្រូបង្រៀន ប៉ុន្តែមិនអាចផ្ទេរចេញពីតួនាទីជាមន្ត្រីកសិកម្មឃុំបានទេ។

ការប្រឡងគ្រោងប្រព្រឹត្តទៅនៅសប្ដាហ៍ទី២នៃខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន ២៥០នាក់ សម្រាប់ដាក់ពង្រាយនៅតាមឃុំ-សង្កាត់ ក្នុងខេត្តចំនួន១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង កំពត ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ»៕

Check Also

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជំរុញឲ្យបន្តការលើកកម្ពស់ការផ្សព្វផ្សាយអប់រំ​អំពីផលប៉ះពាល់ និង​គ្រោះថ្នាក់នៃគ្រឿងញៀន

Leave a Reply

Your email address will not be published. Required fields are marked *