ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ និងរបួសធ្ងន់ស្រាលចំនួន ៩នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ដែរថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ៕