Breaking News

ខេត្តសៀមរាប​ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​ មានភ្ញៀវទេសចរមកកម្សាន្តជាង ៣០ម៉ឺននាក់

ខេត្តសៀមរាប​៖​ ខេត្តសៀមរាប នៅក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានភ្ញៀវទេសចរចូលមកទស្សនាចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

របាយការណ៍ដដែល​បន្តថា​ ក្នុងនោះ​រួមមាន​ដូចខាងក្រោម​៖
ភ្ញៀវទេសចរបរទេសមានចំនួន ១៤ ២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦៥៩២នាក់ ។

ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ ០០០នាក់ ។

មន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានគូសបញ្ជាក់ទៀត​ថា​ ក្នុងនោះ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧ ០០០នាក់ រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨០០០នាក់ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ ០០០នាក់ និងនៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ ០០០នាក់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *