ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួននៅព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣នេះ។
របៀបវារៈកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ គឺ៖
ទី១ របាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ។
ទី២ របាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យ សុខាភិបាល។
ទី៣ សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញាឆ្នាំ២០២៤-២០២៨។ ទី៤ បញ្ហាផ្សេងៗ ៕