Breaking News

លោក គួច ចំរើន ៖ បងប្អូន​ អតិថិជន​ ទិញផ្ទះ​ បុរី​ VIP អូរឧកញ៉ាហេង​ ៣៨៤​ នាក់ហេីយ​ ដែលបានមកចុះកិច្ចសន្យា​ ជាមួយក្រុមហ៊ុន​ បន្តការសាងសង់​ អ្នកផ្សេងទៀត​ សូមរួសរាន់​ អោយបានថ្ងៃ៣១​ ធ្នូ ២០២៣​

ខេត្តព្រះសីហនុ ៖  រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនបានទិញផ្ទះនៅក្នុង គម្រោងបុរី វី អាយ ភី មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជ្រាបថា ផ្អែកតាមស្មារតីអង្គប្រជុំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឯកភាពជូនលោកស្រី ឈន សៀកលាង ចូលទៅ បន្តការសាងសង់នៅក្នុងការដ្ឋានគម្រោងបុរី រឺ អាយ ភី ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានការឯកភាពគ្នារួច នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោកស្រី ឈន សៀកលាង បានធ្វើការជូនដំណឹងជាសាធារណៈ អំពីការ ចូលសាងសង់ផ្ទះក្នុងគម្រោងបុរី វី អាយ ភី និងបានធ្វើការទំនាក់ទំនងជាមួយអតិថិជនជាច្រើន ក្នុងនោះនៅមាន អតិថិជនមួយចំនួនមិនទាន់បានចូលរួមសហការជាមួយក្រុមការងាររបស់លោកស្រី ឈន សៀកលាង នៅឡើយ ដែលជាហេតុធ្វើឱ្យក្រុមការងាររបស់លោកស្រី មិនមានព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់អំពីចំនួនអតិថិជន ពិតប្រាកដដែលមានបំណងចង់បន្តកិច្ចសន្យាទិញលក់ផ្ទះនៅក្នុងគម្រោងបុរី វី អាយ ភី នេះ។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើលោក លោកស្រី ជាអតិថិជនរបស់គម្រោងបុរី វី អាយ ភី ចូលរួមសហការជាមួយក្រុមការងារលោកស្រី ឈន សៀកលាង ដោយកំណត់ឱសានវាទចុងក្រោយ ត្រឹមថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត ។

ក្នុងករណីខកខានមិនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ចាត់ទុកថា លោក លោកស្រី បោះបង់សិទ្ធិលើកិច្ចសន្យាទិញលក់ផ្ទះ រវាងលោក លោកស្រី ជាមួយគម្រោងបុរី វី អាយ ភី ខេត្តព្រះសីហនុ ហើយមិនអាចធ្វើការទាមទារសិទ្ធិបានទៀតទេ។

អាស្រ័យហេតុនេះ សូម លោក លោកស្រី ជ្រាប និងធ្វើការទំនាក់ទំនងទៅក្រុមការងារលោកស្រី ឈន សៀកលាង ឱ្យបានទាន់ពេលវេលាកុំបីខាន។

ទទួលបានសេចក្តីជូនដំណឹងនេះ អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *