Breaking News

នាយឧត្តមសេនីយ៍ ទៀ សីហា ប្តេជ្ញាចិត្ត៣ចំណុច ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ

ហ្គាណា ៖ នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិអមដោយនាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុង អាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana)។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី៧ ត្រូវបានប្រទេសហ្គាណាទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានប្រទេសចូលរួមប្រជុំចំនួន៩២ ប្រទេសនិង អង្គការអន្តរជាតិចូលរួមចំនួន៥ អង្គការ ។

សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព នៅហ្គាណា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្តេជ្ញាចិត្ត៣ចំណុច ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UN)រួមមាន៖

១. ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺនមុនចល័ត តាមការកែទម្រង់ថ្មីរបស់UN ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការទប់ស្កាត់អំពើហិង្សា និងការជួញដូរផ្លូវភេទ។

២. បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំងក្នុងតំបន់បំពេញបេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព ជាពិសេស ការព្រួតដៃគ្នាដោយធ្វើការចែករំលែកបទពិសោធន៍

៣. បង្កើនការចូលរួមរបស់ស្ត្រីឱ្យបាន ២០% នៅគ្រប់តំបន់បេសកកម្ម ទាំងក្នុងកង នៅទីបញ្ជាការពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
អ្វីទាំងអស់ដើម្បីជាតិមាតុភូមិនិងប្រជាជនកម្ពុជា ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *