Breaking News

អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យស្នងការរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមូលវិទ្យុទាក់ទងកាន់ដៃមកភ្ជាប់ប្រព័ន្ធថ្មី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាន និងអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យប្រមូលវិទ្យុទាក់ទងកាន់ដៃ មកភ្ជាប់ប្រព័ន្ធថ្មី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលជាតិផ្ទាល់ ។

ការភ្ជាប់ប្រព័ន្ធ និងដាក់លេខថ្មីនេះ បើតាម ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បញ្ចាក់មកកាន់អ្នកសារព័ត៌មានក្នុងស្រុកថា គឺភ្ជាប់ និងផ្តល់ជូនដោយមិនគិតថ្លៃមួយកាក់មួយសេន ឱ្យតែវិទ្យុនោះពិតជារបស់នគរបាលប្រើប្រាស់សម្រាប់កិច្ចការងារ ការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ។

ការបញ្ជានេះផងដែរ បើតាម ឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឱ្យដឹងថា គឺជំរុញឱ្យនគរបាលទាំងអស់ស្រូតបំពេញបែបបទ ឱ្យបានមុនយុទ្ធនាការបិទស្ថានីយឯកជនខុសច្បាប់ ៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *