Breaking News

ពលរដ្ឋសម្រុកទៅ «កាត់ឆុង» ដើម្បីលើករាសីរបស់ខ្លួនតាមជំនឿតៗគ្នា

ភ្នំពេញ៖​ ជារៀងរាល់ឆ្នាំប្រជាជនចិន ឬកូនកាត់ចិន ដែលមានឆ្នាំឆុង ឬអាយុគត់ឆ្នាំ តែងតែធ្វើពិធីម្យ៉ាង មុននឹងឈានចូលទៅដល់ថ្ងៃចូលឆ្នាំចិន​។ ពិធីកាត់ឆុងនេះ គេតែងតែប្រារព្ធមិនដែលខានទៅតាមជំនឿរបស់កូនចៅជាប់សែស្រឡាយចិន​។

យោងតាមជំនឿតៗគ្នារបស់អ្នកជាប់សែស្រឡាយចិន បានឲ្យដឹងថា អ្នកដែលឆុងឆ្នាំ ឬគត់ឆ្នាំ ដាច់ខាតត្រូវធ្វើពិធី«កាត់ឆុង» ដើម្បីបណ្ដេញគ្រោះចង្រៃ ក៏ដូចជាសុំឱ្យជួបតែរឿងល្អៗ មានលាភសំណាង រកស៊ីមានបានជាដើម។ លើសពីនេះអ្នកដែលមានឆ្នាំឆុងមិនមែនត្រឹមតែធ្វើពិធីកាត់ឆុងនោះទេ តែពួកគេក៏ត្រូវមានបំណងមួយចំនួនដើម្បីជៀសវាងជួបរឿងស៊យផងដែរ។

ក្នុងឆ្នាំ២០២៤ ដែលត្រូវដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំ​ រោង​ ឆ្នាំដែលឆុងនោះមានដូចជា ឆ្នាំរោងជាន់ឆ្នាំឆុង ៧៥%, ឆ្នាំ​ ច​ ឆុង ១០០%, ឆ្នាំមមែ​ ថោះ​ ឆុង ៥០%, ឆ្នាំ​ ឆ្លូវ ឆុង២៥%​។

សម្រាប់ប្រជាពលរដ្ឋដែលមានឆ្នាំឆុងដូចខាងលើ​ ក៏អាចទៅធ្វើពិធីកាត់ឆុង​ នៅទីតាំងធ្វើពិធី អាចធ្វើការកាត់ឆុងនៅឯវត្តភ្នំ​ ដែលមានលោកតាអាចារ្យរង់ចាំធ្វើពិធីឱ្យ ឬអាចទៅវិហារលោកតាធំនៅក្រុងតាខ្មៅក៏បាន​៕SRN

Check Also

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

Leave a Reply

Your email address will not be published. Required fields are marked *