ភ្នំពេញ៖សង្ឃដីកាសម្រេចមួយ ស្ដីពី ដំណោះស្រាយករណីអធិករណ៍នៅវត្តបារមីគិរីខេមរាភ្នំបិតាធំ ហៅ វត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន បានចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ មានរហូតដល់ចំនួន៩ប្រការ ។
ក្នុងសង្ឃដីកាសម្រេចនេះ គឺ បានថ្វាយប្រគល់សិទ្ធិគ្រប់គ្រងនិងកាន់កាប់ដីវត្តលោកយាយជំទាវហេង នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃនិងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជា តទៅ ។
ជាមួយគ្នានោះ សង្ឃដីកាសម្រេច ក៏បានឲ្យព្រះទេវសត្ថា ពឿយ មេត្តា និង ក្រុមការងារត្រូវបញ្ចប់អធិករណ៍ ការតវ៉ានិងការទាមទារដីវត្តលោកយាយជំទាវហេង ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ក្នុងអធិករណ៍នេះ ពេលនេះតទៅ ។
សង្ឃដីកាសម្រេចនេះ ក៏បានព្រមានដែរថា «ក្នុងករណីមិនគោរពតាមសង្ឃដីកាសម្រេច នេះ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខវិន័យនិងច្បាប់ជាធរមាន» ៕
កាន់តែលម្អិតសូមអានសង្ឃដីកាសម្រេចនេះបន្ថែមទៀត