Breaking News

គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដូចជាស្ថានីយអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ និងបន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីឆ្លើយតបទៅនឹងគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចប្រកបដោយសក្តានុពល។ដំណើរបេសកម្មនេះមានវត្តមាន ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ថោង ខុន ឯកឧត្តម សាយ សំអាល់ ឯកឧត្តម គួច ចំរើន និងសមាជិកអមដំណើរជាច្រើនរូបទៀត។

យោងតាមលទ្ធផលបង្ហាញដោយ( គអឆក)ចាប់តាំងពីបានដំណើរការគម្រោងស្តារហេដ្ឋារចនាសម្ពន្ធ័ក្នុងខេត្តព្រះសីហនុ រហូតមកដល់ចុងខែឧសភាឆ្នាំ២០២១នេះបានសម្រេចលទ្ធផលដូចខាងក្រោម៖
១.ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០%

២.ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០%

៣.គំនូសចរាចរណ៍សម្រេចបាន ១០០%

៤.ការដំឡើងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០%

៥.ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសម្រេចបាន ១០០%

៦.ការដាំដើមឈើសម្រេចបាន ១០០%

៧.ការងារបន្ទប់ទឹកសាធារណៈសម្រេចបាន ៩៣%

៨.បំពាក់កាមេរ៉ាសុវត្ថិភាពសម្រេចបាន ៦០%

៩.ផ្លូវប្របឆ្នេរអូរឈើទាលកាត់តាមពយតាមូង សម្រេចបាន៩៥%

១០.ការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ សម្រេចបាន ១០០% ការស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ សម្រេចបាន ៨៤% និងកំពុងពិនិត្យលទ្ធភាពស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣បន្តទៀត។

ឯកឧត្តម សាយ សំអាល់ថា ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថា៖ដើម្បីអភិវឌ្ឍទីក្រុងអោយទំនើបមានបរិស្ថានល្អចាំបាច់ណាស់ត្រូវរៀបចំអោយបានស្អាតដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ។ដោយ៖ ចៅ ឆេះ

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *