Breaking News

ឈ្មួញជើងខ្លាំងមិនគោរព និងមិនខ្វល់ចំពោះការបង្គាប់របស់អភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឃ្លាំងមួយកន្លែងស្ថិត​នៅលើដីបម្រុងរបស់រដ្ឋបាលខេត្ដព្រះសីហនុ ដែលត្រូវបានអភិបាលខេត្តបង្គាប់ឲ្យរុះរើចេញ តាំងពីដើមឆ្នាំ២០២០ នៅពេលនេះត្រូវបានគេរាយការណ៍មកថា ថៅកែពីរនាក់ប្តីប្រពន្ធបានសាងសង់បន្ថែម ខណៈលិខិតជូនដំណឹងនៅបិទជាប់របង នៅឡើយ។

យោងតាមសេចក្តីជូនដំណឹង ឬអ្នកស្រុកល្បីហៅថា ស.ជ.ណ ដែលមានហត្ថលេខារបស់ឯកឧត្តម គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លេខ ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹងថា ឃ្លាំងងនេះជាកម្មសិទ្ធិរបស់ឈ្មោះ គិត ប៊ុន និងភរិយាឈ្មោះ ឡឹក លក្ខិណា ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

គោលបំណងនៃការចេញសេចក្តីជូនដំណឹងនេះ គឺប្រាប់ឲ្យផ្អាកការសាងសង់ និងបង្គាប់ឲ្យរុះរើសំណង់នេះចេញ ដោយឯកឧត្តមអភិបាលខេត្តប្រាប់ថា «ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំឲ្យលោក និងលោកស្រី ត្រូវផ្អាកការសាងសង់ និងត្រូវរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយ ដែលបានសាងសង់ និងកំពុងសាងសង់ ចេញពីទីតាំងដីដូចបានបញ្ជាក់ក្នុងកម្មវត្ថុខាងលើក្នុងរយៈពេលមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ»។ ឯកឧត្តម គួច ចំរើន បានព្រមាននៅខាងចុងសេចក្តីជូនដំណឹងថា «ក្នុងករណីលោក លោកស្រី មិនអនុវត្តតាម រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវលើការខូចអ្វីឡើយ»។ 

បើគិតតាមកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ន គឺមានអាយុកាលជាងមួយឆ្នាំហើយ តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសំណង់នេះ មិនត្រូវបានរុះរើ ហើយមានតែសាងសង់ជួសជុលបន្ថែម។ អ្នកដឹងករណីនេះ បានលើកជាចម្ងល់ថា តើរឿងនេះបណ្តាលមកពីមូលហេតុអ្វី? តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុ មិនអាចបង្ខំម្ចាស់សំណង់នេះឲ្យគោរព និងខ្វល់ពី?។ 

ពាក់ព័ន្ធនឹងករណីនេះដែរ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មិនអាចសំការបំភ្លឺពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បាននៅឡើយទេដោយទូរស័ព្ទលោកជាប់រវល់ ៕SRN

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *