សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី ( Equinox ) ដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកចូលទស្សនាប្រមាណជាងមួយម៉ឺននាក់ សម្រាប់ឆ្នាំ២០២៤នេះ។
យោងតាមអ្នកបុរាណវិទូ របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង ពោលនៅរដូវប្រាំង នៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងនៅរដូវវស្សាចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា៕