Breaking News

ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់ ដែលផ្សព្វផ្សាយលក់តាមរយៈទំព័រហ្វេសបុកឈ្មោះ កាំភ្លើងចំពាមកៅស៊ូ VIP 10។

ដោយមានការអនុញ្ញាត្តពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆែកឆេរទីតាំងរក្សាទុកកាំភ្លើងចំពាមកែច្នៃប្រើគ្រាប់លោហៈចំនួន២ទីតាំង ដែលមានភូមិសាស្រ្តក្នុងខណ្ឌមានជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ។

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ៖ បច្ចុប្បន្ន​ជនសង្ស័យទាំង២ នាក់ត្រូវបាននាយកដ្ឋានកសាងសំ​ណុំ​រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *