Breaking News

រដ្ឋបាលខេត្តព្រះសីហនុ ប្តេជ្ញាខិតខំដោះស្រាយឲ្យបានការកាន់កាប់អាស្រ័យផល របស់ប្រជាពលរដ្ឋលើដីរបស់រដ្ឋ នៅក្នុងខេត្តព្រះសីហនុ ឲ្យចប់នៅឆ្នាំ២០២៦

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ទាក់ទងនឹងដីរដ្ឋ ខេត្តព្រះសីហនុមាន២ ក្នុងនោះ ដីរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដីក្រសួងបរិស្ថាន មានដូចជា តំបន់ស្នូល តំបន់ចីរភាព និងតំបន់អភិរក្ស ហើយដីស្ថិតក្នុងតំបន់សហគមន៍ ជាសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ដោយផ្អែកតាមស្មារតី នៃកិច្ចប្រជុំកាលពីថ្ងៃទី២៨ ក្រសួងកសិកម្មបានប្រកាសដីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុមានចំនួន ២៨ទីតាំង ដែលជាមូលដ្ឋានក្នុងការដោះស្រាយនាពេលខាងមុខ លោកអភិបាលខេត្តបានលើកឡើងដូចនេះក្នុង កិច្ចប្រជុំ ដើម្បីចុះពិនិត្យស្ថានភាពនៃការកាន់កាប់អាស្រ័យផលរបស់ប្រជាពលរដ្ឋលើដីរបស់រដ្ឋ នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងមានការចូលរួមដោយលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៥ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ទាំង២៩ និងមន្ត្រីការិយាល័យដែនដីក្រុង ស្រុកទាំង៥នាថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤។

លោក អភិបាលខេត្តព្រះសីហនុ បានបន្ថែមថាកិច្ចប្រជុំដោយ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលផ្ដល់ការដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់ដោយផ្អែកលើគោលដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូបពហុបំណង ដើម្បីជំរុញឲ្យដំណើរការទៅរួចបញ្ហាដីធ្លីត្រូវបានដោះស្រាយបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។ ដោយផ្អែកលើស្មារតីសំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តព្រះសីហនុ បានខិតខំដោះស្រាយឲ្យបានចប់នៅឆ្នាំ២០២៦ ទន្ទឹមនោះរដ្ឋបាលខេត្តបានដាក់ចេញនូវគោលការណ៍ចំនួនពីរ ទី១.ការខិតខំចុះបញ្ជីដីធ្លីឪ្យរួចនៅពាក់កណ្ដាលឆ្នាំ២០២៤ ២.ជំរុញការចុះបញ្ជីដីមិនមានទំនាស់ ដើម្បីទប់ស្កាត់ការទំនាស់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរលោក ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីមានបានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះ ដែលជាសមិទ្ធិផលដែលយើងបានខិតខំដោះស្រាយ ទោះបីនៅមានបញ្ហានៅមានសេសសល់តិចតួច តែយើងបានរួមគ្នាធ្វើការងារបានច្រើន។ រាជរដ្ឋាភិបាលអាណត្តិ ទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់សារ:សំខាន់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងការអនុវត្តការងារឲ្យទទួលបានជោគ ជ័យ។ យុទ្ធសាស្ត្ររបស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានគោលដៅធំៗចំនួន៣ ទី១.ការចុះបញ្ជីដីធ្លីបង្ហើយ ២.សេវាគាប់ចិត្ត និង៣.បរិយាកាសគ្នានវិវាទ និងភាពកាន់កាប់ដោយស្របច្បាប់។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងដែនដីមានធនធានមនុស្ស មធ្យោបាយ និងឧបករណ៍ទំនើបដែលជាកត្តាចំបង នៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់ផ្នែក គ្រប់ថ្នាក់ចូលរួមធ្វើការដោះស្រាយវិវាទដីធ្លីមានការថយចុះ។ ពាក់ព័ន្ធនឹងនគរូបនីយកម្ម ទោះបីយើងនៅមានបញ្ហានៅសេសសល់ដែលជាកង្វល់របស់យើងទាំងអស់គ្នា ដែលត្រូវទាមទារឲ្យអាជ្ញាធរមូលដ្ឋានក្តាប់ឲ្យបានចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា ស្រាវជ្រាវកំណត់អត្តសញ្ញាណក្បាលដី និងស្ថានភាព នៃការកាន់កាប់របស់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងអាស្រ័យផលលើដីរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *