Breaking News

ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ និងកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

កណ្ដាល៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី​ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងផែនការងារសេនាធិការនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍ និងកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព នៅសាលប្រជុំស្នងការដ្ឋាន។

ក្នុងកិច្ចប្រជុំខាងលើនេះ មានសមាសភាពចូលរួម៖ លោកនាយការិយាល័យសរុបផែនការ, លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល, លោកនាយការិយាល័យរដ្ឋបាល, លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់, លោកនាយរងការិយាល័យ-នាយផ្នែក-នាយរងផ្នែកចំណុះផែនការងារសេនាធិការ, លោកអធិការរងទទួលការងារសេនាធិការទាំង១៣ស្រុក-ក្រុង, លោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍ទាំង១៣ស្រុក-ក្រុង,លោកអធិការរងទទួលការងារយុត្តិធម៌ទាំង១៣ស្រុក-ក្រុងនុងលោកអធិការរងទទួលជំនួយការការងារយុត្តិធម៌ទាំង១៣ស្រុក-ក្រុង៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *