ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលព័ត៌មានពាក់ព័ន្ធករណីដោះលែងជនជាតិចិនចំនួន ៨រូប ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងធ្វើការស្រាវជ្រាវករណីចេញដីកាបង្គាប់ឱ្យដោះលែងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង និងករណីពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែង ដោយមិនបានធ្វើលិខិតប្រគល់-ទទួល៕ដោយ៖ សិរី នាគ