Breaking News

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល។

ថ្លែងប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា “បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានព័ត៌មាននេះ យើងបានចាត់តាំងអធិការកិច្ច ចុះទៅធ្វើអធិការកិច្ចករណីនេះរួចហើយ។ ពេលនេះយើងកំពុងរង់ចាំលទ្ធផលការធ្វើអធិការកិច្ច ដើម្បីមានដំណោះស្រាយពាក់ព័ន្ធទៅនឹងករណីនេះ។”

នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា ប្រតិកម្មរបស់អ្នកដទៃ វាមិនមានអីខុសទេ ព្រោះជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្រាវជ្រាវរកការពិតសិន ព្រោះមិនអាចទៅដោះស្រាយបញ្ហា ដែលអត់បានដឹងពីដំណើរដើមទងវា។ លោក បញ្ជាក់ថា មិនកាន់ជើងអ្នកណាដែលរំលោភច្បាប់ណាទេ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *