Breaking News

សូមអបអរ!កម្ពុជា ទទួលវត្ថុបុរាណខ្មែរចំនួន១៤ ដែលជាព្រលឹងដូនតា ពីសារមន្ទីរអាម៉េរិក

ភ្នំពេញ៖ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាម៉េរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរឹទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។ 

ក្រសួងវប្បធម៌ បានបញ្ជាក់ដែរ ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀតក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។ 

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុក ការប្រគល់សម្បត្តិវប្បធម៌របស់ជាតិយើងត្រឡប់មកវិញពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត ដែលមិនសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិទាំងមូលផងដែរ។ យើងដឹងថា វត្ថុបុរាណខ្មែរជាច្រើនទៀតស្ថិតនៅសារមន្ទីរ MET ដែលយើងសង្ឃឹមថា វត្ថុដ៏មានត ម្លៃទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ ៕SRN

 

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *