Breaking News

មន្ត្រីជំនាញស្រុកក្រគរចុះពិនិត្យដោះស្រាយលើដីស្រែពលរដ្ឋដែលធ្វើប្លង់កម្មសិទ្ធិត្រួតគ្នានៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ក្រោយពីមានបញ្ហារឿងដីស្រែធ្វើប្លង់កម្មសិទ្ធិត្រួតគ្នាដោយមានការភាន់ច្រឡំរវាងពលរដ្ឋដែលមានព្រំប្រទល់ជាប់គ្នានោះ លោក លីវ សេងហុីមអភិបាលនៃគណៈអភិបាលស្រុកក្រគរ បានចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យនិងដោះស្រាយជូនពលរដ្ឋភ្លាមៗ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ ក្រោមការសម្របសម្រួលដឹកនាំដោយលោក លីវ សេងហុីម អភិបាលនៃគណៈអភិបាលស្រុកក្រគរ លោកឡូញ នាង ប្រធានមន្ទីរសុរិយោដីស្រុក លោកមេឃុំ/មេភូមិបានចុះពិនិត្យ វាស់វែងជាក់ស្ដែង កំណត់ព្រំប្រទល់ ពុះបំបែកប្លង់ដីជូនម្ចាស់កម្មសិទ្ធិដែលបានទិញ និងអាស្រ័យផលក្រោយលោកដួង ពាវ និងអ្នកស្រីហេងសុខា អចេតនាភាន់ច្រឡំធ្វើប្លង់ត្រួតលើដីដែលមានព្រំប្រទល់ជាប់គ្នា នៅភូមិអូរអាច់កុក ឃុំសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍ សាត់។

បន្ទាប់ពីលោកអភិបាលស្រុក មន្ទីរសុរិយោដីអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យដល់ទីតាំង ឃើញថាពិតជាមានការធ្វើប្លង់ដីកម្មសិទ្ធិកាន់កាប់ត្រួតលើគ្នាវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដែលមានព្រំប្រទល់ជាប់គ្នាពិតប្រាកដមែន។

ទន្ទឹមនឹងនោះលោកអភិបាលស្រុកបានសន្យាចំពោះពលរដ្ឋថា លោកនិងឱ្យក្រុមការងារ ពន្លឿនក្នុងការដោះស្រាយ ធ្វើយ៉ាងណាឲ្យមានភាពសុគ្រឹត កាត់ប្លង់ពុះបំបែកក្បាលដីជូនម្ចាស់កម្មសិទ្ធិវិញ  ដែលមានឯកសារត្រឹមត្រូវច្បាស់លាស់ស្របច្បាប់ របស់លោកហៀរ គឹមហួរ ដែលបានទិញដីនេះ ក្នុងកំឡុងឆ្នាំ២០០ ៨ហើយគ្រប់គ្រងអាស្រ័យផល មានទាំងលិខិតលក់ទិញ ស្នាមមេដៃម្ចាស់ដី  សាក្សី ដឹងលឺ និងបោះត្រា ទទួលស្គាល់ពីអាជ្ញាធរដែនដី។

សូមបញ្ជាក់ថា (ម្ចាស់ដីដើម) លោកអ៊ឹមសុង អាយុ៤៧ ឆ្នាំនិងប្រពន្ធឈ្មោះ ទុល សុឹង អាយុ ៤១ឆ្នាំនិងលោករ៉ែមសូវ៉ាន់ អាយុ៣២ ឆ្នាំ រស់នៅភូមិពោធិ៍រឿន ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានលក់ដីនេះ (ជាប្រភេទដីស្រែ)ទៅឲ្យលោកហៀ គឹមហួរ ក្នុងតម្លៃ ៦.៥០០ ដុល្លារ ខាងជើងទល់ចំណីផ្លូវជាតិលេខ៥ ខាងត្បូងទល់ ទុយបឿន,ទាវវិត  ខាងកើតទល់ទុយបឿន ខាងលិចទល់នឹងឈ្មោះ យ៉ែម យ៉ា ដែលមានទំហំ បណ្ដោយថ្នល់៨៦ម៉ែត្រ ជម្រៅទៅត្បូង៣២ម៉ែត្រ ក្នុងតម្លៃទឹកប្រាក់៦ពាន់ប្រាំរយដុល្លារសហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅភូមិអូអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកហៀរ គឹមហួរ អាយុ៥២ឆ្នាំ មានទីលំនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរខេត្តពោធិ៍សាត់ជាអ្នកទិញដី  បានប្រគល់ប្រាក់ ជា២ដំណាក់កាល ទៅម្ចាស់ដី ដែលមានឈ្មោះអ៊ឹមសុង លោកស្រីទុល សុឹង ជាភរិយា និងលោករ៉ែមសូវ៉ាន់ដូចមានក្នុងឯកសារ ដំណាក់កាលទី១ ២.០០០ ដុល្លារ  នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០០៨ ដំណាក់កាលទី២ ៤.៥០០ ដុល្លារ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០០៨ស្មើនិង ៦៥០០ ដុល្លារសហរដ្ឋ អាមេរិកនៃតម្លៃដីសរុប។

បន្ទាប់ពីលោកអភិបាលស្រុកមន្ទីរសុរិយោដីនិងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យវាស់វែងជាក់ស្ដែងរួចលោកដួងពាវ និងអ្នកស្រីហេងសុខា ក៏បានយល់ព្រមឱ្យអាជ្ញាធរ បំបែកក្បាលដី ដែលលោកបានធ្វើត្រួតគ្នាដោយអចេតនា និងការភាន់ច្រឡំ ទៅតាមឯកសារជាក់លាក់ស្របច្បាប់របស់ហៀគឹមហួរ ជាម្ចាស់ដីវិញ។

ប្រជាពលរដ្ឋមានក្តីសង្ឃឹមយ៉ាងមុតមាំនិងអបអរសាទរជាខ្លាំងនិងជឿជាក់ថា លោកអភិបាលស្រុក និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងពន្លឿនក្នុងការដោះស្រាយ ឲ្យបានកាន់តែឆាប់រហ័ស ឈរលើឯកសារត្រឹមត្រូវច្បាស់លាស់ អព្យាក្រឹត ជាទំនុកចិត្តនិងក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋទូទៅ៕SRN

(រូបភាពលោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ)

( រូបភាពលោក ឡូញ នាង ប្រធានមន្ទីរសុរិយោដីស្រុកក្រគរ)

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *