ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណក្សចុះជួយមូលដ្ឋានឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តមជាអនុប្រធានក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានបក្សឃុំ និងសាខាបក្សភូមិនៅឃុំតាំងក្រាំង រួចក៏បានប្រគល់ជូនថវិកាមួយចំនួនដល់ប្រធានបក្សឃុំ ដើម្បីបម្រើការងារក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
បន្ទាប់មក ឯកឧត្តមប្រធាន រួមជាមួយក្រុមការងារក៏បន្តទៅពិនិត្យមើលវឌ្ឍនភាពនៃដំណើរការ ការកសាងមន្ទីគណបក្សឃុំតាំងក្រាំងដោយផ្ទាល់៕ដោយ៖ សិរី នាគ