Breaking News

ក្រសួងមហាផ្ទៃ អញ្ជើញមន្ត្រីនគរបាលចំនួន ៦រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ មកបំភ្លឺពាក់ព័ន្ធតាមការចុះផ្សាយរបស់ អង្គភាពសារព័ត៌មាន “ អែស អរ អិន ”

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ អញ្ជើញមន្ត្រីនគរបាលចំនួន ៦រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ មកបំភ្លឺពាក់ព័ន្ធតាមការចុះផ្សាយរបស់គេហទំព័រ SRN TV Online Cambodia កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីឃាត់រថយន្ត ហើយទារប្រាក់ចំនួន ៤៥០ដុល្លារអាមេរិក ជាថ្នូរចំពោះការដោះលែង នៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ (អគារថ្មីជាន់ទី២ បន្ទប់លេខ២៥២) ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ។

មន្ត្រីនគរបាលនៅនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ០៦រូប ដែរចូល មកបំភ្លឺនៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដូចមានរាយនាម និងកាលបរិច្ឆេទខាងក្រោម៖ 

១-ឧត្តមសេនីយ៍ត្រី ហេង សុវណ្ណ អនុប្រធាននាយកដ្ឋាន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក។

២-វរសេនីយ៍ទោ សេង សារិន នាយរងការិយាល័យ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទីរសៀល។

 ៣-វរសេនីយ៍ទោ ពៅ សុភ័ណ្ឌ នាយរងការិយាល័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក។

 ៤-អនុសេនីយ៍ឯក អ៊ុន ផាន នាយរងផ្នែកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទីរសៀល។

៥-អនុសេនីយ៍ឯក អ៊ែល ពន្លឺ មន្ត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក។

 ៦-ព្រឹន្ទបាលឯក ណុប ពីលីពីន មន្ត្រី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទីរសៀល។

សូមរំលឹកផងដែរថា បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានរៀបរាប់ថា កាលពី ម៉ោងប្រហែល១០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិច ដើម្បីចុះស្រាប់តែពេលនោះ មានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។

ស្រាប់តែមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។

បុរសជាអ្នកបើកបររូបនេះបន្តថា ៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។ ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយ ពីរូបគាត់ នូវទឹកប្រាក់ចំនួន ៥០០ដុល្លារ ដើម្បីជាថ្នូរមិនយកទោសពៃ និងឲ្យឆាប់បានត្រឡប់ទៅវិញ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឲ្យក្រុមគ្រួសារ យកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឲ្យចុះតម្លៃត្រឹម ៤៥០ដុល្លារ។ ប៉ុន្តែលុយដែលបានបង់ ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ)។

ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង ពុំមានលេខទំនាក់ទំនងជាមួយប្រធានគោលដៅចរាចរណ៍កំពង់សិលាដើម្បីសុំការបំភ្លឺបាននោះទេ។ ខណៈនោះសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់លេខ ១៣៩៩ លេខសង្រ្គោះផ្លូវល្បឿនលឿន ដើម្បីផ្សារភ្ជាប់ទៅកាន់ប្រធានគោលដៅចរាចរណ៍កំពង់សិលា ប៉ុន្តែប្រធានគោលដៅចរាចរណ៍ បានលើកឡើងនិងផ្តៅផ្ញើពាក្យតាមមន្ត្រីសង្គ្រោះបន្ទាន់ផ្លូវល្បឿនលឿន ថាបើចង់បំភ្លឺព័ត៌មាន ត្រូវតែឲ្យសារព័ត៌មានទៅបំភ្លឺដល់ប៉ុស្តិ៍គោលដៅ មិនអាចបំភ្លឺតាមទូរស័ព្ទបានទេ។

ទោះបីជាយ៉ាងណា ករណីនេះ បុរសដែលជាតៃកុងរថយន្ត បានសំណូមពរដល់ប្រធានគោលដៅចរាចរណ៍ កំពង់សិលា ដែលបានយកលុយពីគាត់ចំនួន ៤៥០ដុល្លារ មេត្តាជួយផ្តល់លុយខ្លះឲ្យមករូបគាត់វិញ និងសូមសំណូមពរទៅកាន់តៃកុងរថយន្តផ្សេងទៀត សូមបើកបរគោរពតាមចរាចរណ៍ទាំងអស់គ្នា។

ករណីខាងលើនេះដែពលរដ្ឋបានស្នើសុំដល់ក្រសួងពាក់ព័ន្ធមេតាជួយមានវិធានការចំពោះមន្ត្រីថ្នាក់ក្រោមដែលបានអនុវត្តន៍ផ្ទុយពីច្បាប់ដែលបានកំណត់ផងជាពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិគួមានចំណាត់ការមន្ត្រីទាំងនាំងនោះ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ហេង សុវណ្ណ បានអោយដឹងតាមរយៈទូរស័ព្ទថា ចំពោះបញ្ហានេះ លោកបានទទួលហើយ និងបានសួរទៅខាងគោលដៅរួចហើយ គឺមានការយល់ច្រឡំគ្នា និងបានហៅភាគីម្ចាស់រថយន្ត ចូលទៅស្រាយបំភ្លឺឡើងវិញ។ 

ដោយឡែក លោក ហេង ចាន់ធារី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ចរាចរណ៍ក្រសួងមហាផ្ទៃ បានអោយដឹងថា លោកបានដកកំលាំង ដែលប្រចាំនៅគោលដៅ ខាងលើ មកកាន់នាយកដ្ឋាន កំពុងសាកសួរហើយ។

ចាំមើលថាតើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងមានចំណាត់ការបែបណាចំពោះ មន្ត្រីនគរបាលទាំងចំនួន ៦រូប នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែរល្មើសវិន័យកងកម្លាំងបែបនេះ៕SRN

 

Check Also

ឃាត់ខ្លួនប្រធានគ្រប់គ្រងមួយផ្នែកនៃសាលាខ្មែរឥស្លាម ដែលពាក់ព័ន្ធការចាប់រំលោភកូនសិស្ស

Leave a Reply

Your email address will not be published. Required fields are marked *