ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ជ្រាបថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយ វីដេអូ ក្រោមចំណងជើងថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ) ។
តបទៅនឹងការផ្សព្វផ្សាយព័ត៌មានខាងលើ រដ្ឋបាលខេត្តកណ្តាល សូមប្រកាសបដិសេធនិងច្រាន ចោលទាំងស្រុង និងសម្តែងការសោកស្តាយជាទីបំផុតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ខ្វះការយល់ដឹង ធ្វើឡើងក្នុងចេតនាទុច្ចរិត និងបំភាន់សាធារណជនជាតិនិងអន្តរជាតិ ឱ្យមានការយល់ច្រលំមក លើរាជរដ្ឋាភិបាល។
រដ្ឋបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេស ដូចខាងក្រោម៖
១. បង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel បានចុះផ្សាយនោះ មានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុង សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបាន ឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកនៃ ទន្លេបាសាក់។
២. ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេ ឬផ្លូវទឹក ភាគីទាំងពីរ(កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេ ឬផ្លូវទឹកនោះ ដោយបង្គោល មួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងវៀតណាម។ ខ្សែព្រំដែន នៅកំណាត់នេះ គឺដើរតាម “បន្ទាត់ទ្រូងនៃជ្រលងទឹកជ្រៅនៃផ្លូវទឹក (Thalweg-ផ្លូវទឹកដែលអាចធ្វើនាវាចរណ៍ បាន) ស្របតាមគោលការណ៍ច្បាប់អន្តរជាតិនិងការអនុវត្តជាអន្តរជាតិ ដូចមានចែងក្នុងប្រការ១ នៃសន្ធិ សញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
៣. ជាក់ស្តែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះ ទាំងពីរ (បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេ បាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ត្រូវបោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកដីកម្ពុជា ឯបញ្ហាសព្រំដែនលេខ 245/4(2) ត្រូវបោះនៅមាត់ច្រាំងម្ខាងទៀតនៃទន្លេបាសាក់ស្ថិតក្នុងទឹក៨វៀតណាម ៨៧ម៉ែត្រ ពីបង្គោលព្រំដែនលេខ 245/4(1) (ខ្សែព្រំដែនពុំមែនស្ថិតនៅចំទីតាំងបង្គោលនោះទេ ។
សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងអស់ ឱ្យបានជ្រាបផងដែរថា កន្លងមក ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម បានទទួលរងការបាក់ ស្រុត និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដីស្រែចម្ការមួយចំនួនរបស់ប្រជាពលរដ្ឋ ព្រម ទាំងបានគម្រាមកំហែងដល់បង្គោលព្រំដែនដែលបានបោះនៅលើមាត់ច្រាំងទន្លេនិងព្រែក ក្នុងនោះមានបង្គោល ព្រំដែនបំពេញបន្ថែមលេខ 245/4(1) ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងបង្គោលព្រំដែនបំពេញបន្ថែម លេខ 246/2(1) ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន (អតីតស្រុកកោះធំ)។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហូវ និងព្រែក ជ្រៃធំ-ប៊ិញយី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងឱ្យបានទាន់ពេលវេលា ដោយបានសង្គ្រោះច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ ព្រមទាំងផ្ទះសម្បែង ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ និង ជាពិសេសរក្សាបាននូវស្ថិរភាពច្រាំងនិងបង្គោលព្រំដែន ប្រកបដោយសុវត្ថិភាព ព្រមទាំងបានប្រែក្លាយពីតំបន់ ដែលរងការបាក់ស្រុត ទៅជាតំបន់ដែលមានច្រាំងរឹងមាំ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសួនច្បារសាធារណៈ ដ៏ស្រស់ស្អាត ដែលអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ប្រទេសជាតិនិងប្រជាជន។ (សូមជូនភ្ជាប់មកជាមួយនូវរូបភាព នៃស្ថានភាពមុននិងក្រោយការកសាងច្រាំងទន្លេបាសាក់ និងព្រែកជ្រៃធំ) ប្រជាពលរដ្ឋខេត្តកណ្តាលទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្រុងសំពៅពូន មានសេចក្តី សោមនស្សរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត ដើម្បីសម្រេចបានដោយជោគជ័យក្នុងការសាងសង់សំណង់ជាប្រវត្តិសាស្ត្រដែលមានតម្លៃពុំ អាចកាត់ថ្លៃបាន។
ជាថ្មីម្តងទៀត ផ្អែកលើមូលដ្ឋានច្បាប់និងមូលដ្ឋានបច្ចេកទេសដូចបានបញ្ជាក់ជូនខាងលើ រដ្ឋបាល ខេត្តកណ្តាល សូមប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ក្លែងក្លាយ គ្មានមូល ដ្ឋាន ខ្វះការយល់ដឹង និងធ្វើឡើងក្នុងចេតនាទុច្ចរិតនិងបំភាន់សាធារណជនជាតិនិងអន្តរជាតិ ដែលបាន ផ្សព្វផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Beautiful Places Travel និងបង្គាប់ឱ្យគណនីហ្វេសប៊ុក Beautiful Places Travel ធ្វើការលុបចេញជាបន្ទាន់និងសូមទោសជាសាធារណៈ បើពុំដូច្នេះទេ រដ្ឋបាលខេត្តកណ្តាល នឹងចាត់វិធាការតាមផ្លូវច្បាប់។ ទន្ទឹមនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ និងជនរួមជាតិទាំងអស់កុំជឿនិងកុំចែកចាយបន្តនូវព័ត៌មានក្លែងក្លាយទាំងនេះ ព្រមទាំង លើកទឹកចិត្តឱ្យមាន ការផ្សព្វផ្សាយនិងចែកចាយសេចក្តីបំភ្លឺនេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានយល់ជ្រួតជ្រាបអំពី ការពិតលើបញ្ហានេះ៕SRN