កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាបៗខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោនេះដែរ រដ្ឋបាលខេត្តកណ្ដាលក៏នឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពីម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជកាំជ្រួចនៅម៉ោង៧យប់ផងដែរ៕SRN