Breaking News

ឈរលើភ្លឺស្រែខណ:មេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម

ស្ត្រីម្នាក់ត្រូវរន្ទះបាញ់បណ្តាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងខណ:ដែលស្រ្តីរូបនោះកំពុងឈរលើភ្លឺស្រែជាមួយប្តីនៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា÷ ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចបឹងខ្ទុំ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់មានឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចដដែលបានបន្តថា÷ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យក៏ត្រូវមេឃធ្លាក់ភ្លៀងមួយមេ ស្របពេលដែលប្តីកំពុងអង្គុយនៅលើគោយន្ត ហើយស្ត្រីរងគ្រោះបានឈរនៅក្បែរគ្នាចំងាយប្រមាណ ១.៥០ម៉ែត្រ ភ្លាមនោះក៏ស្រាប់តែមានរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនបណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងគ្រោះថ្នាក់ភ្លាមៗ និងបានធ្វើការពិនិត្យជាក់ស្តែងរួចហើយបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី៕

Check Also

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ២នាក់ និងរកឃើញថ្នាំញៀនជាង ២គីឡូក្រាម នៅរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *